ទឹកស្ព្រីង ប្រូវីដា 1.5L×12ដប

ទឹកស្ព្រីង ប្រូវីដា 1.5L×12ដប

$5.50

ទឹកស្ព្រីង ប្រូវីដា 1.5L×12ដប

$5.50

ទឹកបរិសទ្ធធម្មជាតិ ប្រូវីដា

  • ចំណុះ 1500ml
  • មាន 12 ដប ក្នុង 1 កេស

ទឹកស្ព្រីង គឺជាទឹកធម្មជាតិដែលមាននៅក្រោមដី និងផុសចេញពីក្រោមដីនៃតំបន់ជួរភ្នំ ហើយហូរមកលើផ្ទៃដីដោយធម្មជាតិ។ ជាទូទៅ ទឹកនេះត្រូវបានចាត់ទុកថាបានបន្សុទ្ធជាមុន ព្រោះបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ។​ វាផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម​ ប៉ូតាស្យូម កាល់ស្យូម នីទ្រីត ជាដើមដែលសារធាតុរ៉ែទាំងនេះមានសារៈប្រយោជន៍ជួយទ្រទ្រង់រាងកាយ និងធ្វើឲ្យអ្នកបរិភោគទទួលបានសុខភាពល្អ។

ប្រូវីដា ជាប្រភេទទឹកស្ព្រីងដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំស្ថិតក្នុងខេត្តកំពត និងផ្ទុកដោយសារធាតុរ៉ៃជាច្រើនប្រភេទដូចជា សូដ្យូម​ ប៉ូតាស្យូម កាល់ស្យូម នីទ្រីត ជាដើម។​ ទឹកស្ព្រីងប្រូវីដា ត្រូវបានផលិតទៅតាមស្តង់ដារអន្តរជាតិ ដោយឆ្លងកាត់ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក។ ទឹកស្ព្រីងប្រូវីដា មានកម្រិត pH ស្មើនឹង6.85​ (នៅឆមាស​ទី១ ឆ្នាំ២០២២) ដែលល្អបំផុតសម្រាប់សុខភាព។ ទាំងនេះត្រូវបានវិភាគ និងបញ្ជាក់ដោយផ្ទាល់ពីមន្ទីរពិសោធន៍ដែលទទួលស្គាល់ជាអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ។

លើសពីនេះទៅទៀត ទឹកស្ព្រីងប្រូវីដា បានគោរពទៅតាមស្ដង់ដារនៃការវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលត្រូវបានទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស។​

ទឹកស្រ្ពីងប្រូវីដា ជាជម្រើសដ៏ល្អសម្រាប់សុខភាពអ្នក និងក្រុមគ្រួសារ។ ប្រូវីដាចំណុះ៣៣០ម.ល សក្ដិសមសម្រាប់គ្រប់កម្មវិធី ប្រូវីដាចំណុះ៥០០ម.ល សម្រាប់ការប្រើប្រាស់ទូទៅ ប្រូវីដាចំណុះ១,៥ល ល្អបំផុតសម្រាប់អ្នកហាត់ប្រាណ និងអាចឆុងទឹកដោះគោបាន។

Pin location icon, black color, full hd.

ផ្សារអូឡាំពិក

អគារថ្មី

store icon, black color, full hd.

តូបលេខ

G60 & G61

telephone icon black color, full HD

016 333966

017 695789

telegram icon, black color, full hd.

តេឡេក្រាម

016 333966

ម៉ូតដូចគ្នានឹងឈុតខាងលើ

ទឹកស្ព្រីង ប្រូវីដា 1.5L×12ដប

អូសទៅឆ្វេងមើលម៉ូតផ្សេងៗទៀត