គោលការណ៍ឯកជនភាព
សំរាប់៖ ចែ ភាព អូឡាំពិក
កាលបរិច្ឆេទចាប់អនុវត្ត៖ ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥
១. សេចក្តីផ្តើម
ហាង ចែ ភាព គោរព និងការពារឯកជនភាពរបស់អតិថិជន។ គោលការណ៍ឯកជនភាពនេះពន្យល់អំពីរបៀបដែលយើងខ្ញុំប្រមូល ប្រើប្រាស់ ការពារ និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកប្រើប្រាស់គេហទំព័រ របស់យើងខ្ញុំ។
២. ព័ត៌មានដែលយើងប្រមូល
យើងខ្ញុំអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម៖
- ព័ត៌មានអត្តសញ្ញាណ៖ ឈ្មោះ, អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទ ព័ត៌មានផ្ទាល់ខ្លួន៖ ភេទ, អាយុ, ទំហំសម្លៀកបំពាក់ (បើសិនជាអ្នកផ្តល់អោយ)
- ព័ត៌មានហិរញ្ញវត្ថុ៖ ព័ត៌មានធនាគារ, ប័ណ្ណឥណទាន (នៅពេលបង់ប្រាក់) ក៏ប៉ុន្តែយើងមិនបានផ្ទុកព័ត៌មានទាំងនេះនៅលើវែបសាយយើងនោះទេ ពីព្រោះនៅពេលអ្នកចុចលើបូតុងបង់ប្រាក់ លោកអ្នកនឹងត្រូវបានផ្ទេចេញពីវែបសាយយើងខ្ញុំ ទៅកាន់ប្រព័ន្ទបង់ប្រាក់ធនាគារ ABA ហៅថា PayWay
- ព័ត៌មានបច្ចេកទេស៖ អាសយដ្ឋាន IP, ប្រភេទ Browser, ព័ត៌មាន Cookies
៣. តើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកយ៉ាងដូចម្តេច?
យើងខ្ញុំប្រើប្រាស់ព័ត៌មានរបស់អ្នកដើម្បី៖ ធ្វើការបញ្ជាទិញ និងគ្រប់គ្រងគណនីអតិថិជន ដឹកជញ្ជូន និងចែកចាយផលិតផល ផ្ញើការជូនដំណឹង និងផ្លាស់ប្តូរអំពីផលិតផល និងសេវាកម្ កែលម្អសេវាកម្ម និងបទពិសោធន៍អ្នកប្រើប្រាស់ ធ្វើទីផ្សារ និងផ្សព្វផ្សាយ (ប្រសិនបើលោកអ្នកបានអនុញ្ញាតិ)
៤. ការចែករំលែកព័ត៌មាន
យើងខ្ញុំមិនលក់ ឬជួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអោយទៅភាគីទីបីឡើយ។ យើងអាចចែករំលែកព័ត៌មានជាមួយដៃគូដឹកជញ្ជូនតែប៉ុណ្ណោះ ក្នុងគោលបំណង៖ សេវាដឹកជញ្ជូន J&T, វីរប៊ុនថាំ និងកាពីតូល ការទូទាត់ប្រាក់ តាមរយៈ ABA PayWay សេវាកម្មបច្ចេកទេស ករណីយឺតយ៉ាវ
៥. ការពារព័ត៌មាន
យើងខ្ញុំប្រើប្រាស់វិធានការសុវត្ថិភាពផ្សេងៗ រួមមានការអ៊ិនគ្រីប (Encrypt) និងការការពារដោយ Firewall ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការលួចចូលប្រើប្រាស់ដោយខុសច្បាប់។
៦. ឃុកឃី (Cookies)
គេហទំព័ររបស់យើងខ្ញុំប្រើប្រាស់ Cookies ដើម្បីកែលម្អបទពិសោធន៍របស់អ្នកប្រើប្រាស់។ អ្នកអាចកំណត់រចនាសម្ព័ន្ធកម្មវិធីរាយការណ៍របស់អ្នកដើម្បីបដិសេធការប្រើប្រាស់ Cookies បាន។
៧. សិទ្ធិរបស់អ្នក
អ្នកមានសិទ្ធិ៖
ចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក កែសម្រួលព័ត៌មានផ្ទាល់ខ្លួន ដកខ្លួនចេញពីបញ្ជីទូរស័ព្ទ ឬអ៊ីមែលផ្សព្វផ្សាយ លុបគណនីរបស់អ្នក។
៨. ការផ្លាស់ប្តូរគោលការណ៍ឯកជនភាព
យើងខ្ញុំអាចធ្វើការកែប្រែគោលការណ៍ឯកជនភាពនេះពេលណាក៏បាន។ ការផ្លាស់ប្តូរទាំងអស់នឹងត្រូវបានបង្ហោះលើគេហទំព័រនេះ។
៩. ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរអំពីគោលការណ៍ភាពឯកជននេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
អ៉ីមែល៖ info@jpheap.com
ទូរសព្ទ៖ +855 16 881234
អាសយដ្ឋាន៖ ផ្សារអូឡាំពិក អគារថ្មី ច្រកទ្វារ A តូបលេខ G60 & G61