លក្ខខណ្ឌសងលុយវិញ

គោលការណ៍ និងលក្ខខណ្ឌការទាមទារប្រាក់វិញ - ចែ ភាព អូឡាំពិក

១. សិទ្ធិក្នុងការសងប្រាក់វិញ

យើងខ្ញុំយល់ព្រមធ្វើការសងប្រាក់វិញ ឬផ្លាស់ប្តូរផលិតផលក្នុងរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទទួលទំនិញ សម្រាប់ករណីដូចខាងក្រោម៖

  • ទំនិញខូច៖ ទំនិញទៅដល់ក្នុងស្ថានភាពខូច ឬមានបញ្ហាមិនពេញលក្ខណៈដូចជា ដាច់ស្លាក, រហែកស្បោង ឬបោកគក់រួច។
  • ទំនិញខុស៖ អតិថិជនទទួលបានទំនិញខុសពីទំនិញដែលបានបញ្ជាទិញដូចជា ខុសពណ៌ ខុសទំហំ ឬ ខុសម៉ូត។
  • មិនបានទទួលទំនិញ៖ ករណីមានបញ្ហាក្នុងការដឹកជញ្ជូនដែលធ្វើឲ្យអតិថិជនមិនបានទទួលទំនិញ។
  • បង់ប្រាក់លើស៖ អតិថិជនបានបង់លុយច្រើនជាងតម្លៃទំនិញដែលបានបញ្ជាទិញ។

២. លក្ខខណ្ឌ និងដំណើរការ

  • សំណើសុំសងប្រាក់វិញ៖ អតិថិជនត្រូវតែទាក់ទងមកកាន់យើងខ្ញុំតាមរយៈ អ៊ីមែល ឬលេខទូរស័ព្ទ ក្នុងរយៈពេល ៧ ថ្ងៃ ដោយផ្តល់ព័ត៌មានដូចជា លេខកុងទំនិញ ឈ្មោះទំនិញ និងហេតុផលសុំសងប្រាក់វិញ រួមទាំងរូបថតបញ្ជាក់បញ្ហា បើមាន។
  • ស្ថានភាពទំនិញ៖ ទំនិញត្រូវតែមិនទាន់ប្រើប្រាស់ និងស្ថិតក្នុងស្ថានភាពដូចពេលទទួល ដាក់ក្នុងប្រអប់ដើម ស្លាករបស់ផលិតផលនៅគ្រប់គ្រាន់។
  • ការទទួលសំណើ៖ យើងខ្ញុំនឹងឆ្លើយតបនឹងសំណើរបស់អ្នកក្នុងរយៈពេល ២៤-៤៨ ម៉ោង ធ្វើការ ដើម្បីបញ្ជាក់ និងណែនាំអំពីដំណើរការប្រមូលទំនិញវិញ ឬផ្លាស់ប្តូរ។

៣. វិធីសាស្ត្រសងប្រាក់វិញ

  • សម្រាប់ការទូទាត់តាមអនឡាញ (Payment Online)៖ ប្រាក់នឹងត្រូវសងវិញតាមរយៈ វិធីសាស្ត្រទូទាត់ដើមដូចគ្នា ដែលអតិថិជនបានប្រើប្រាស់។ ឧទាហរណ៍៖ ប្រសិនបើបង់តាមធនាគារ ប្រាក់នឹងត្រូវសងទៅកាន់គណនីធនាគារដូចគ្នា។ រយៈពេលសងប្រាក់គឺ ៥-១០ ថ្ងៃធ្វើការ បន្ទាប់ពីយើងខ្ញុំទទួលបានទំនិញវិញ និងផ្ទៀងផ្ទាត់ស្ថានភាពរួច។
  • សម្រាប់ការទូទាត់ប្រាក់ពេលទទួលទំនិញ (Cash on Delivery - COD)៖
    • ករណី បង់ប្រាក់លើស៖ យើងខ្ញុំនឹងសងប្រាក់ចំនួនលើសតាមរយៈ ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ របស់អតិថិជន។ សូមផ្តល់ព័ត៌មានគណនីធនាគារឲ្យបានត្រឹមត្រូវ។
    • ករណី ទំនិញខូច ខុស ឬមិនបានទទួល៖ ដោយអតិថិជនមិនទាន់បានបង់ប្រាក់ យើងខ្ញុំនឹងធ្វើការដកទំនិញចេញ ឬផ្លាស់ប្តូរទំនិញថ្មីជាបន្ទាន់។ ប្រសិនបើអតិថិជនបានបង់ប្រាក់មុន (ដោយសារកំហុសខាងយើង) យើងនឹងសងប្រាក់តាមរយៈការផ្ទេរប្រាក់ទៅធនាគារ។

៤. ការចំណាយដឹកជញ្ជូន

  • ក្នុងករណីទំនិញមានបញ្ហាដោយសារកំហុសខាងយើងខ្ញុំ (ដូចជា៖ ផ្ញើខុសម៉ូត ឬ ទំនិញខូច យើងខ្ញុំនឹងទទួលខុសត្រូវចំពោះ ថ្លៃដឹកជញ្ជូនទាំងអស់ ដែលទាក់ទងនឹងការសងប្រាក់វិញ ឬផ្លាស់ប្តូរទំនិញ។
  • ក្នុងករណីអតិថិជនចង់ប្តូរទំនិញដោយសារតែ មិនចូលចិត្ត និងមិនមែនមកពីបញ្ហាគុណភាព អតិថិជននឹងត្រូវទទួលខុសត្រូវចំពោះថ្លៃដឹកជញ្ជូន។

៥. ករណីដែលមិនអាចសងប្រាក់វិញបាន

ការសងប្រាក់វិញ មិនអនុវត្ត ចំពោះ៖

  • ទំនិញដែលបានប្រើប្រាស់ ឬមានស្នាមប្រឡាក់ដោយសារអតិថិជន។
  • ទំនិញដែលបានប្តូរ ឬកែប្រែដោយអតិថិជន។
  • សំណើសុំសងប្រាក់វិញក្រៅពីរយៈពេល ៧ ថ្ងៃ។

៦. ទំនាក់ទំនង

ប្រសិនបើអតិថិជនមានសំណួរ ឬការព្រួយបារម្ភអំពីការទិញទំនិញ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

  • អ៊ីមែល៖ support@jpheap.com
  • លេខទូរស័ព្ទ៖ 016 881 234
  • ទំព័រទំនាក់ទំនង៖ fb/@babyloveshop.cambodia