ព័ត៌មាន

ព័ត៌មានការប្តូទំនិញ

  1. អតិថិជនអាចប្តូរបានក្នុងរយះពេល ២ ថ្ងៃ រាប់ចាប់ពីថ្ងៃទិញទំនិញ ដោយភ្ជាប់មកជាមួយវិក្កយបត្រដែលហាងបានអ៉ីម៉ែលទៅ និងលេខទូរសព្ទដែលបានបញ្ចូលកំឡុងពេលបញ្ចាទិញ
  2. គ្រប់ទំនិញទាំងអស់អតិថិជនអាចប្តូរបានគ្រប់សាយ ពណ៌ និងម៉ូតផ្សេងគ្នាបាន ប៉ុន្តែមិនអាចប្តូរជាសាច់ប្រាក់វិញបានទេ
  3. អតិថិជនអាចមកប្តូរបានគ្រប់ពេល នៅផ្សារអូឡាំពិកដោយផ្ទាល់ ចំពោះអតិថិជនតាមខេត្ត សូមផ្ញើរតាមក្រុមហ៊ុនដឹកជញ្ចូន តម្លៃដឹក អតិថិជនជាអ្នកទូរទាត់
  4. ហាងរបស់យើងមិនអាចប្តូរជូនអតិថិជន ចំពោះទំនិញដែលបានកាត់ស្លាក់សំគាល់កូដបោកអ៊ុត ឬខូចខាត់នោះទេ
សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 016881234 ដើម្បីសាក់សួរព័ត៌មានបន្ថែមរាល់ចម្ងល់ទាក់ទងនឹងការប្តូរទំនិញ សូមអរគុណ

ព័ត៌មានការដឹកទំនិញ និងប្តូរទំនិញ

សំរាប់ភ្ញៀវដែលរស់នៅម្តុំ បុរីប៉េងហួតបឹងស្នោ និង ផ្សារអូឡាំពិក៖

រាល់ការទិញទំនិញនឹងទទួលបានការដឹកជូនដោយឥតគិតថ្លៃ រយះពេលការដឹកទំនិញពីផ្សារទៅដល់ផ្ទះបងប្អូនប្រហែលចំណាយពេល ១ម៉ោង ទៅ​ ២ម៉ោង ក្នុងម៉ោងបើកហាងដំណើរការ។ តែបើទិញក្នុងម៉ោងដែលហាងអត់បើក ត្រូវរងចាំរហូតដល់ពេលព្រឹកថ្ងៃថ្មី ទើបដឹកជូន។

សំរាប់ភ្ញៀវដែលរស់នៅតំបន់ផ្សេងៗទៀត៖

រាល់ការដឹកទំនិញគឺអាស្រ័យទៅលើ ទម្ងន់ឥវ៉ាន់ និង តម្លៃរបស់ឡានក្រុង និង ឡានតាក់ស៊ី ដែលលោកអ្នកជ្រើសរើស កំឡុងពេលដែលលោកអ្នកជ្រើសរើស "វិធីសាស្ត្រដឹកជញ្ចូន" ហើយតម្លៃពីការដឹកជញ្ចូនវាក៏នឹងបង្ហាញជាតារាងជូនសំរាប់មើលនិងជ្រើសរើសនៅពេលជ្រើសរើសនោះដែរ។

  • ក្រុងភ្នំពេញ៖ រយះពេលការដឹកទំនិញពីផ្សារទៅដល់ផ្ទះបងប្អូនក្នុង ក្រុងភ្នំពេញ ប្រហែលចំណាយពេល ១ម៉ោង ទៅ​ ២ម៉ោង ក្នុងម៉ោងបើកហាងដំណើរការ។
  • តាមបណ្តារខេត្ត៖ រយះពេលការដឹកទំនិញពីផ្សារទៅដល់ផ្ទះបងប្អូនតាមបណ្តារខេត្តផ្សេងៗ ប្រហែលចំណាយពេល ១ថ្ងៃ ទៅ​ ២ថ្ងៃ ក្នុងថ្ងៃបើកហាងដំណើរការ។

អំពីការប្តូរទំនិញ៖

ក្នុងករណីដែលទំនិញ(អាវ) ទៅដល់មានការដាច់រហែក ឬ ទំហំមិនត្រឹមត្រូវ ក្នុងរយះពេល ៣ថ្ងៃ យើងខ្ញុំធានាប្តូរជូនថ្មីវិញភ្លាមៗ សំរាប់ទំនិញដែលមិនទាន់៖

  • មិនទាន់មានការប្រើប្រាស់ ឬបោកអ៊ុត
  • មិនមានស្នាមប្រលាក់​(ជាទូរទៅមុខផ្ញើរជូនភ្ញៀវខាងហាងមានការត្រួតពិនិត្យរួចម្តងហើយ តែយ៉ាងលើករណីនេះមើលទៅតាមហេតុផល)
  • មិនមានការចេញថ្លៃ លើការដឹកជញ្ចូន ក្នុងករណីផ្លាស់ប្តូរទំនិញនេះឡើយ
  • មិនត្រូវបានផ្លាស់ប្តូរជូននោះឡើយ បើសិន លើសថ្ងៃកំណត់ (ចាប់ពីថ្ងៃទី ៤ បន្ទាប់ពីថ្ងៃទិញ)

ករណីចាំបាច់សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយះទូរស័ព្ទលេខ 017695789 ឬ 016333966

ព័ត៌មានលម្អិតអំពីទំហំឈុតគេង

ជាទូរទៅទំហំឈុតគេងហាង ចែ ភាព គឺ ខុសគ្នាពីមួយលេខទៅមួយលេខ ហើយលេខនីមួយៗក៏អាស្រ័យលើកម្ពស់អ្នកប្រើប្រាស់ ពៅព្រោះភ្ញៀវខ្លះមានកម្ពស់ខ្ពស់ ខ្លះមានកម្ពស់ទាប តែទម្ងន់ដូចគ្នា ករណីបែបនេះ យើងគួប្រើលេខអាវខុសគ្នា ១ លេខ ។

ឧ.ហ៖ 

  1. ភ្ញៀវឈ្មោះ លីតា មានទម្ងន់ ១៦គីឡូក្រាម កម្ពស់ ១ម៉ែត្រ (គួប្រើលេខ ១-២ ស្មើរនឹង ទំហំ Extra Small)
  2. ភ្ញៀវឈ្មោះ ធីតា មានទម្ងន់ ១៦គីឡូក្រាម កម្ពស់ ១ម៉ែត្រ ២តឹក  (គួប្រើលេខ ២-៣ ស្មើរនឹង ទំហំ Small)

លម្អិតអំពីទំហំដូចខាងក្រោម៖

ទំហំឈុតគេងកូនក្មេង:

លេខ អាយុ ទម្ងន់ កម្ពស់
1-2 XS 1 ឆ្នាំ 2 ឆ្នាំ 10kg-12kg 0.8m-1m
2-3 S 2 ឆ្នាំ 3 ឆ្នាំ 11kg-14kg 0.9m-1.20m
3-4 M 4 ឆ្នាំ 6 ឆ្នាំ 14kg-18kg 1.10m-1.30m
4-6 L 6 ឆ្នាំ 7 ឆ្នាំ 18kg-22kg 1.20m-1.40m
7-9 XL 7ឆ្នាំ 10ឆ្នាំ 24kg-32kg 1.30m-1.50m

* មើលតាមទូរស័ព្ទ សូមក្រឡាប់ទូរស័ព្ទ ដើម្បីមើលពេញ

ទំហំឈុតគេងមនុស្សពេញវ័យ:

លេខ អាយុ ទម្ងន់ កម្ពស់
10-12 S 16 ឆ្នាំ 42kg-46kg 1.45kg-1.55kg
14-16 M 20 ឆ្នាំ 48kg-55kg 1.55m-1.65m
14-16 M L 20 ឆ្នាំ 55kg-65kg 1.55m-1.65m
Free XL 20 ឆ្នាំ 65kg-75kg 1.65m-1.70m

* មើលតាមទូរស័ព្ទ សូមក្រឡាប់ទូរស័ព្ទ ដើម្បីមើលពេញ

ទីតាំង ពេលវេលា និងការទាក់ទង

ទីតាំង៖

នៅផ្សារអូឡាំពិក អគារថ្មី ជាន់ផ្ទាល់ដី ច្រកទ្វារ A តូបលេខ G60 & G61 ឬអាចទំនាក់ទនងតាមទូរស័ព្ទលេខ 017695789 និង 016333966 សូមអរគុណ

ម៉ោងលក់៖

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៤:៣០ល្ងាច
  • ថ្ងៃសៅរ៍ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ៤:៣០ល្ងាច

អាចទំនាក់ទំងយើងខ្ញុំតាមរយះប្រអប់សារ 📩